ខេត្តតាកែវ ៖ ព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរៀបចំកងកម្លាំងនគរបាលខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការរង កងទ័ពខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្ធី ព្រមទាំងបុត្រ នៅវត្តតុំ ស្ថិតក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងពិធីបុណ្យកឋិនទានផ្តេីមដោយ ឯកឧត្តម កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ធី ព្រមទាំងបុត្រ ដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តតុំ និងសម្ភោធមហាកុដ្ឋ ដោយមានការអញ្ជេីញចូលរួមពីៈ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជេីងវត្តយ៉ាងច្រេីនកុះករផងដែរ ៕