ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់វិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និង ចរិតលក្ខណៈ (L. CDI)

ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​៦​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល បាន​ជួប​សំណេះ សំ​ណា​ល និង នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ និង ចរិតលក្ខណៈ (L. CDI) ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ស​ម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូន​លោក លោកស្រី​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិ​ស្សា នុ​សិស្ស​ទាំងអស់ ដោយ​ក្តី​នឹករឭក​ក្រៃលែង​។ ដែលជា​និច្ចកាល សម្តេច​ទាំង​ទ្វេ តែងតែមាន​ការយកចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ ដែលជា​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ​នានា ដោយ​មិន​ប្រកាន់​បក្ខពួក សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។​

​ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក លោកស្រី ព្រមទាំង​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​៣​ប្រការ​គឺ​៖ រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ហើយ​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល ដើម្បី​ចូលរួម​ការពារ​ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​បារម្ភ​គិតគូរ​ខ្លាច​ពលរដ្ឋ​មាន​ជួប​នូវ​បញ្ហា​ផ្នែក​ជីវភាព​រស់នៅ ឬ​ជំងឺ​ផ្សេងៗ ។

​អំណោយ​ដែល​បានផ្តល់​ជូន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ និង​ចរិតលក្ខណៈ (L. CDI) មាន អង្ករ​ចំនួន ២​តោន​, មី​៦០​កេស​, ត្រីខកំប៉ុង ៣០០​កំប៉ុង​, ទឹកត្រី ២០​យួរ​, ទឹក​ស៊ីវ ២០​យួរ​, សាប៊ូ ១៤៤​ដុំ​, ទឹកបរិសុទ្ធ ២០​ដប​ធំ (៤០០​លីត្រ​), អាល់កុល ៣០​លីត្រ​, ម៉ាស់​៥០០​បន្ទះ​, ប្រេងឆា ១២​ដប​, និង​ថវិកា​ជូន​អង្គការ ៤​លាន​រៀល​។ ដោយឡែក​សម្រាប់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន ៤៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល និង​លោកគ្រូ អ្នកគ្រូ ចំនួន​០៩​នាក់ ក្នុង​ម្នាក់ៗ ១០​ម៉ឺន​រៀល ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com