ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ស្នងការនគរបាលខេត្តតាកែវជម្រុញឲ្យមន្ត្រីនគរបាល នៅជាប់មូលដ្ឋានត្រូវក្តាប់សភាពការឲ្យបានចំពោះសកម្មភាពរបស់ក្រុមជនអមិត្តដែលមានគោលបំណងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការជម្រុញទៅលើមន្ត្រីនគរបាលដែលឈរជាប់នៅតាមមូល​ដ្ឋាន ត្រូវសិក្សា និងក្តាប់ពីសភាពការណ៍អោយបាន ចំពោះក្រុមជនអមិត្ត ដែលមានចេតនាគៀងគរប្រជាពលរដ្ឋប្រឆាំង និងរាជរដ្ឋាភិបាល ស្របច្បា​ប់​ដែលកើតឡើងចេញពីការបោះឆ្នោត ។ លោកស្នងការបានបន្តថា សកម្មភាពរបស់ជនអមិត្ត បានធ្វើចលនាជាច្រើន ប្រឆាំងជាមួយនិងរាជរដ្ឋា​ភិ​បា​លកម្ពុជារបស់យើង នៅផ្នែកខាងក្រៅនៃប្រទេស ដូចជាធ្វើការញុះញុង គៀងគរគ្នា ធ្វើការរារាំងអ្នកវិនិយោគក្រៅប្រទេសមិនអោយមកវិនិយោគនៅ​ក្នុងស្រុក ដែលចលនានេះ ជាចេតនាមួយក្នុងគោលបំណងប្រឆាំងជាមួយនិងរាជរដ្ឋា​ភិ​បា​លស្របច្បាប់ ។
ថ្លែ​​​ងបែបនេះក្នុងពេលដែលលោកស្នងការនគរបាលខេត្តតាកែវ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការការពារ​ស​ន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការការពារបុណ្យឯករាជ្រជាតិ បុណ្យអ៊ុទូកបណ្តែតប្រទីបសំពះព្រះខែនៅរសៀលថ្ងៃទី ១៦ ខែ​តុលា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នងការខេត្ត  ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីទុបទល់ជាមួយនិង ការគ្រោងធ្វើផែនការរបស់ជនអមិត្ត កងកំលាំងទាំងអស់​ដែ​ល​ជានគរបាលជាតិ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ មានមុខលើការប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមទប់ទល់ រាល់សកម្មភាព ដែល​អា​ចកើតមានឡើង អំពីសកម្មភាពរបស់ជនអមិត្ត ដែលជាចេតនាមួយធ្វើអោយ អសន្តិសុខក្នុងសង្គម និងអសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះក្នុងនាម​យើ​ងជានគរបាល ដែលមានភារៈកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវតែបង្ក្រាប និងឃាត់ខ្លួនភ្លៀមៗ ចំពោះក្រុមអមិត្តណាដែលបង្កើតអោ​យ​មានសកម្មភាពចលាចល់នៅក្នុងសង្គម ក្នុងគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាល ស្របច្បាប់  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com