ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កងកម្លាំងជាស្នូលដ៏ធំបំផុតក្នុងការការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ និងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ច ទោះបីជាកាលៈទេសៈ ណាក៏ដោយ

ខេត្តប៉ៃលិន៖ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ លោកវរសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយមិនទុកឱ្យកងកម្លាំងប្រដាប់អាវុធណាមួយឈឺស្លាប់ដោយគ្មានអ្នកមើលថែនោះទេ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កងកម្លាំងជាស្នូលដ៏ធំបំផុតក្នុងការការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ និងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ច ទោះបីជាកាលៈទេសៈ ណាក៏ដោយ ហើយគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ព្រោះការដឹកនាំរបស់សម្តេច បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់ លោកវរសេនីយ៍ឯក វណ្ណ ដាវី និងក្រុមគ្រួសារ ត្រូវខិតខំព្យាបាលជំងឺ ឱ្យឆាប់ជាសះស្បើយ ដើម្បីចូលបម្រើការងារឡើងវិញជូនជាតិ និងប្រជាជន ហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងនៅរួមសុខទុក្ខជាមួយយុទ្ធជនយើងជានិច្ច។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានឧបត្ថម្ភដល់លោកវរសេនីយ៍ឯក វណ្ណ ដាវី មានដូចជា៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១កេស ទឹកដោះគោឆៅ ៣ឡូ ទឹកសុទ្ធ ៤កេស និងថវិកាចំនួន ២ ២០០ ០០០រៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com