ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យសកម្មភាពអ៊ុតបេទីម និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុ ចាប់ពីផ្លូវ២៨ មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ផ្លូវពោឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ

ខេត្តព្រះ សីហនុ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ កាលពីថ្ងៃសុក្រ ១១កើតខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២០ អញ្ជើញពិនិត្យសកម្មភាពអ៊ុតបេ ទីម និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុ ចាប់ពីផ្លូវ ២៨ មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ផ្លូវពោឡូវ៉ៃ ក្នុងសង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការណែ នាំដល់ក្រុមហ៊ុនអ៊ុតបេទីមរបស់ក្រុមហ៊ុនហ៊ុន TCM Engineering Co,LTD ទទួលអ៊ុតបេទីមផ្លូវចំនួន ១២ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ធានាបានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង ។

បន្ទាប់មកទៅពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាល ស្ពានភូមិអុង ឃុំរាម ស្រុកព្រៃនប់ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ ដើម្បីចាក់បេតុង រួចបន្តទៅពិនិត្យមើលក្រុមហ៊ុន CCES ដែលកំពុងអ៊ុតបេទីមចាប់ពីរង្វង់មូលព្រះសិវៈ ទៅកាន់រង្វង់មូលរាម ភ្ជាប់ផ្លូវជាតិ លេខ៤ និងបានខួងបេទីម យកមកពិនិត្យគុណភាពនៃការអ៊ុត ថាតើវាត្រូវតាមលក្ខណៈបច្ចេកទេសដែរឬទេ ។

លោក ស៊ូ សំពិសិដ្ឋ ប្រធានការដ្ឋាន CCES Engineering Services Co,LTD បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលអ៊ុតបេទីមផ្លូវចំនួន ៥ខ្សែ ដែលចាប់ផ្ដើម បើកការដ្ឋានអ៊ុតបេទីមកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២០កន្លងមក គ្រោងនឹងបញ្ចប់នៅពាក់កណ្តាល ខែកុម្ភៈឆ្នាំ២០២១ខាងមុខ នៅលើផ្លូវទាំង ៥ខ្សែ ប្រកបដោយបរិ មាណ គុណភាព និងសោភ័ណភាពតាមលក្ខណៈបច្ចេកទេស ។

សូមបញ្ជាក់ថា ការអ៊ុតបេទីមលើកំណាត់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានកម្រាស់ ០,០៧ម៉ែត្រ ពីលើបេតុងចាក់រួចមានកម្រាស់ ០,២៥ម៉ែត្រ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com