ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកឧកញ៉ាមហាឧបាសក នៅ គន់ និងក្រុមគ្រួសារ ផ្តល់អំណោយជូនប្រជាពលរដ្ឋ និងចាស់ជរាជិត ៣០០ គ្រួសារ នៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាមហាឧបាសក នៅ គន់ និងលោកជំទាវមហាឧបាសិកា សៅ សុវណ្ណា ព្រមទាំងបុត្រ និងឯកឧត្តម គន់ សុភា អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយមានជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋ ចាស់ជរា មានជិត ៣០០ គ្រួសារ ដែលរស់នៅភូមិ ដំណាក់ចារ នៅបរិវេណវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតក្នុងភូមិ ដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន។ ថ្លែងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ លោកតា លោកយាយ ចាស់ជរា នាឱកាសនោះដែរ លោកឧកញ៉ាមហាឧបាសក នៅ គន់ បានមានប្រសាន៍ថា ដោយមើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជីវភាពខ្វះខាតលោកឧកញ៉ា និងក្រុមគ្រួសារ បានធ្វើការឧបត្ថម្ភនេះឡើង ដើម្បីចែកជូនបងប្អូន ដើម្បីជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃ ។

ម្យ៉ាងទៀត គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាអ្នកដែលមានស្រុកកំណើតនៅទីនេះផងនោះ លោកឧកញ៉ា ក៏មិនដែលបានបំភ្លេចបងប្អូននោះទេ ជាក់ស្តែងកន្លងមក ក៍ដូចជាពេលនេះ លោកឧកញ៉ា នៅតែបន្តនាំយកគ្រឿងឧបភោគបរិភោបគចែកជូនបងប្អូនជាបន្តបន្ទាប់រហូតមក។
លោកញ៉ាបានថ្លែងអំណរគុណ និងដឹងគុណប្រកបដោយកត្តញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។ ដូចនេះជាកិច្ចតបស្នង ចំពោះគុណូបការៈនេះអ្វី ដែលបងប្អូនត្រូវធ្វើបន្ត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកឧកញ៉ា នៅ គន់ បានបន្តថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសនាំមកនូវសមិទ្ធផលជូនជាតិ និងប្រជាជនយ៉ាងច្រើន ឥតគណនាយើងមានផ្លូវជាតិ មានស្ពានឆ្លងកាត់ទន្លេដៃសមុទ្រ មានសាលារៀនមានមន្ទីរពេទ្យ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ ហើយថ្មីៗនេះ សមិទ្ធផលសន្តិភាពដែល កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មីៗ ដូចនេះយើងត្រូវរួមគ្នាខិតខំថែរក្សាសន្តិភាព ឲ្យបានគង់វង្សជារៀងដរាប។

ចំពោះអំណោយមានជាគ្រឿងឧបភោគ បរិភោគ ដែលចែកជូន ប្រជាពលរដ្ឋ ជនចាស់ជរា ជិត ៣០០ គ្រួសារ រួមមាន : អង្ករ ២៥គីឡូ ទឹកត្រី ១ យួរមី១០កញ្ចប់ ប្រេងឆា ១លីត្រ អំបិល១គីឡូក្រាម សាប៊ូលាងចាន១ដប សាប៊ូម្សៅ២កញ្ចប់ រួមទាំងថវិការមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com