រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋនៅតែចាត់ទុក ថ្ងៃ៧មករាជាថ្ងៃកំ ណើតទី២ បានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ដោ យចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីសូន្យ ហើយទទួលបានការរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាព។
លោក នៅ វណ្ណៈ រស់នៅរាជ ធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ថ្ងៃ៧ មករា ជាថ្ងៃដែលលោកពូ និងក្រុមគ្រួសារមានជីវិតរស់នៅម្ដងទៀត ខណៈដែលពួកគាត់ធ្លាប់បានឆ្លងកាត់នូវរបបប្រ ល័យពូជសាសន៍ដ៏ព្រៃផ្សៃនេះអស់រយៈពេលយ៉ាងយូរ ដែលធ្វើឱ្យពួកគាត់គិតថា នឹងមិនមានជីវិតរស់នៅដូចសព្វថ្ងៃនេះឡើយ។ លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅក្រៃ លែងចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតទៅប្ដូរ ដើម្បីជួយរំដោះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានដឹកនាំប្រទេស ជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន។
«ថ្ងៃ៧មករានេះ ជាថ្ងៃកំណើតទី២របស់ខ្ញុំហើយ ព្រោះបើគ្មានថ្ងៃ៧មករាទេ ប្រហែលជាយើងមិនបានមកដល់សព្វថ្ងៃនេះទេ ខ្ញុំនិយាយឱ្យខ្លីអ៊ីចឹងតែម្តងទៅ ចាប់ពីថ្ងៃ៧មករា មកដល់បច្ចុប្បន្ននេះ គឺថាជួយឱ្យគ្រួសារមានការរីកចម្រើនគ្រប់បែបយ៉ាង ធូរធារហើយមានសេរីភាពពេញលេញ ហើយប្រទេសជាតិក៏មានការរីកចម្រើនដែរ»។
សូមបញ្ជាក់ថា ថ្ងៃ៧ មករា ១៩៧៩ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបចាត់ទុកជាថ្ងៃកំ ណើតទី២របស់ខ្លួន ដែលបានរួចផុតពីការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ពីពួកប៉ុលពត ហើយបានធ្វើឱ្យប្រទេ សជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា៕