ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ប្រជាពលរដ្ឋក្រីក្រចំនួន ៩០ គ្រួសារ នៅឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវទេព រង្ស៊ី ខៀវ កាញារីទ្ធ

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋក្រីក្រចំនួន ៩០ គ្រួសារ នៅឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវទេព រង្ស៊ី ខៀវ កាញារីទ្ធ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩ ។

លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌ មាន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានចុះចែកអំណោយជូនគ្រួសារក្រីក្រ ក្នុងឃុំពង្រចំនួន៤២គ្រួសារ និង ឃុំ មហាលាភចំនួន៤៨គ្រួសារ ដែលនេះ គឺ ជាការចូលរួមចំណែកជួយដោះស្រាយការខ្វះខាតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងស្ថានភាព ជំងឺកូវីដ១៩ ។

ក្នុងពិធីចែកអំណោយមនុស្សធម៌នេះ លោកជំទាវ ទេព រង្ស៊ី បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ ដោយអប់រំប្រជាពល រដ្ឋឱ្យបង្កើនការធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់នៅពេលចេញក្រៅ លាងដៃជាមួយសាប៊ូឬជែល កាត់បន្ថយការជួបជុំមិនចាំ បាច់ ហើយបើមានករណីសង្ស័យណា មួយ សូមទៅពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាល ។ លោកជំទាវ បានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវឃ្លាំមើលជាប់ជាប្រចាំចំពោះបញ្ហាពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ ដើម្បីទប់ស្កា ត់បានទាន់ពេលវេលា ជៀសវាងការចម្លងក្នុងគ្រួសារ និងរីករាលដាលចូលក្នុងសហគមន៍ ។

លោក ឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានមាន ប្រសាសន៍ថា ឯកឧត្តមខៀវកាញារីទ្ធនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ដែលជាក្រុមការងាររាជរដ្ឋាភិ បាលចុះជួយមូលដ្ឋាន ស្រុកកោះសូទិននេះ ជានិច្ចកាលតែងតែបានយកចិត្តទុក ដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយបានផ្តល់អំណោយមនុស្សធម៌ជា បន្តបន្ទាប់ រួមទាំងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនទៀតនៅតំបន់នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ លោកបន្តថា ប្រជាពលរដ្ឋពិតជាមានសេចក្តីសប្បាយ រីករាយ នៅពេលដែលពួកគាត់ជួបបញ្ហាខ្វះខាតតែងតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ រស់នៅក្នុងទុក្ខលំបាកនោះឡើយ ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩នេះតែម្ដង ។

​ លោក​ជំទាវ​មាន​ប្រសាសន៍​ថា​ « ជាការពិតណាស់នៅដែលប្រជាពលរដ្ឋទទួលបាននូវអំណោយគឺតែងតែមានការត្រេកអរ មូលហេតុដោយ សារថាបច្ចុប្បន្នគាត់កំពុងតែជួបការខ្វះ ខាតដោយបញ្ហាជំងឺកូវីដ-១៩ កម្លាំងពល កម្មទាំងអស់ត្រូវផ្អាកនិងអត់ការងារធ្វើមួយចំនួន ចឹងហើយជួបនូវផលវិបាកខ្វះខាត ដោយនៅពេលដែលទទួលបានអំណោយពីលោកជំទាវនិងថ្នាក់ដឹកនាំទាំងអស់ គឺគាត់នឹងបានធូរស្រាលនូវទុក្ខលំបាករបស់ខ្លួនបានមួយកម្រិត » ។

លោកស្រីជៀប ស្រ៊ាន ជាប្រជាពលរដ្ឋ រស់នៅក្នុងឃុំពង្រ ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅ ពេលដែលទទួលបានអំណោយទាំងនេះ ដោយសារបច្ចុប្បន្នគាត់មានភាពលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតពីការគំរាម កំហែងពីជំងឺកូវីដ-១៩ ។

« ខ្ញុំមានអារម្មណ៍រំភើបដោយសារទទួលបានអំណោយរបស់លោកជំទាវ ខ្ញុំអរណាស់ ដោយសារបច្ចុប្បន្នខ្ញុំមានជីវភាពខ្សត់ខ្សោយណាស់ ខ្ញុំសូមអរគុណគាត់ ហើយជូនពរឯកឧត្តមនិងលោកជំទាវរីកចម្រើននិងសុខ សប្បាយ » ។

សូមបញ្ជាក់ថា អំណោយចែកជូនប្រជា ពលរដ្ឋទាំង៩០គ្រួសារនេះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹក ត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូ ក្រាម អំបិល១គីឡូក្រាម សាប៊ូម្សៅ ១ កញ្ចប់ ក្រមា១ មុង១ ភួយ១ ថ្នាំដុសធ្មេញ ៦ប្រអប់ និងថវិកាចំនួន៤០០០០រៀល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com