ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា លើទិន្នន័យក្បាល ម៉ាស៊ីនយុវជនគណបក្សក្នុងផែនការ ឆ្នាំ២០២១ និងកិច្ចការងារផ្សេងៗដែលត្រូវធ្វើនៅចំពោះមុខ ដោយមានការចូល រួមពីលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានផ្នែកទាំង៨ ប្រធាន អនុប្រធាន និងសមាជិក សមាជិកាផ្នែកលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង ស្រុកទាំង៤ ។