រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ នៅសណ្ឋាគារហ្គាឌិនស៊ីធី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញចូលរួមបើកកម្មវិធីសន្និបាតប្រចាំឆ្នាំរបស់ CAMSOC និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា។