រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព រៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិ តេជោសែន ឬស្សីត្រឹប” ដោយមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាវាគ្មិន។