រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ ម្តាយលោកព្រិន្ទបាលឯក ជឹម គឹមលីន ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារបាននាំយកថវិកាចំនួន ៥៨៧,០០០៛ (ហាសិបប្រាំបីម៉ឺនប្រាំពីរពាន់រៀល), ទឹកសុទ្ធ០២កេះ, ភេសជ្ជៈ២កេះ, មី២កេះ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕ #សម្រួលការផ្សាយដោយលោក គង់ សុខហេង