ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម គីម រឹទ្ធី អញ្ជើញអមដំណើរ ក្រុមការងារក្រសួងសុខាភិបាល ចុះសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តភូមិ នៅមណ្ឌលសុខភាព ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម គីម រឹទ្ធី អភិបាលរង ខេត្តកណ្តាល បានអញ្ជើញអមដំណើរ ក្រុមការងារក្រសួងសុខាភិបាល ចុះសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តភូមិ នៅមណ្ឌលសុខភាព ព្រែកអំបិល ស្រុក ស្អាងខេត្តកណ្តាល។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ។

លោកជំទាវរដ្ឋលេខាធិការក្រសួង សុខាភិបាល​ បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់​ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យនិងមណ្ឌលសុខភាពទាំងអស់ដែលតែងតែគោរពក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យបានល្អ​ យកចិត្តទុកដាក់ជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា។ពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អនាពេលកន្លមកនេះ។

លោកជំទាវ បន្តថា បើទោះបីជាកន្លមកនេះវិធានការក្នុងការទប់ស្កាត់បានល្អប្រសើរក៏ដោយ ក៏យើងមិនត្រូវភ្លេចនូវការវាយលុកសារជាថ្មីពីជំងឺកូវីដ-១៩ឡើយ។

ឱកាសនោះដែរ លោកជំទាវ​ ឱ​ វណ្ណឌីន​ បានគួសបញ្ជាក់បន្ថែមថាក្រៅពីបញ្ហា បង្ការ និង ទប់ស្កាត់ ជំងឺកូវីដ១៩ លោកជំទាវក៏បាន ជំរុញលើកទឹក ចិត្តឱ្យមានការទុកដាក់ចំណីអាហារ ឱ្យបានត្រឹមត្រូវ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចផុតពីជំងឺផ្សេងៗដែលបង្កដោយចំណីអាហារ មិនមានអនាម័យ និងទុកដាក់មិនត្រឹមត្រូវផងដែរ។ #ដកស្រង់ពីផេកផ្លូវការ រដ្ឋបាលខេត្តកណ្តាល #សម្រួលការផ្សាយដោយ លោក គង់ សុខហេង

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com