ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងកងកំលាំងទាំងបី បានអញ្ជើញចូលរួមក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥ បើកវគ្គហ្វឹកហ្វឺនទំនាន់ទី២៦ និងសំម្ពោធសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕