ខេត្តកណ្តាល៖ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកខ្សាច់កណ្តាល លោកអភិបាលក្រុងតាខ្មៅ បានចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនឧបាសិកា ឌិន ឯម ញោមស្រី របស់ព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធរគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈសង្ឃនាយក សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន សមាជិកថេរសភា សម្តេចព្រះព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្ត នៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។