រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិអចិន្ង្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រកាសទទួល ស្គាល់ក្រុមជំនួយការផ្នែកស្ថាប័ន-ក្រសួងនៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ១៦៣ រូប ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របៀបរបបការងារ និងសេចក្តីសម្រេចផ្ទៃក្នុងនានា ព្រមទាំងផែនការសកម្មភាពរបស់ផ្នែកក្រសួង-ស្ថាប័នជូនដល់សមាជិក-សមាជិកា ដើម្បីមានជាមូលដ្ឋាន មុននឹងចុះទៅបំពេញការងារនៅតាមក្រសួង-ស្ថាប័ន អោយទទួលបានប្រសិទ្ធភាពខ្ពស់ ស្របតាមការកំណត់និងណែនាំរបស់ឯកឧត្តមប្រធានយុវជនគណបក្សថ្នាក់កណ្តាល។