ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ” ទូកនាគ ” ទូកកានូ -កាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ” ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ” លើកទី៧ ឆ្នាំ២០២០។
ការប្រកួតកីឡាប្រណាំងទូកនាគ ទូកកានូ-កាយ៉ាក់ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង គឺចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសួនច្បារចម្រុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ។