ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញនិមន្តជាព្រះធិបតី និងអធិបតីភាព ក្នុងពិធីបើកឲ្យប្រើប្រាស់ឡើងវិញនូវមហាកុដិ វត្តទួលព្រះរាជា ព្រះសង្ឃប្រើប្រាស់ និងទុកជាគរុភ័ណ្ឌវត្តទួលព្រះរាជា ស្ថិតនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។
ក្នុងពិធីនោះក៏ដែរ មានការអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃសាលាគណខេត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ មេវេនទាំង១៤ និងអាជ្ញាធរស្រុក។