ខេត្តកណ្តាល ៖ រសៀលទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញបើកកិច្ចបក្រជុំស្ដីពី ការត្រៀមរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពិធីនេះនឹង ធ្វើឡើងនៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។