ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ឯកឧត្តម នូវ ប៉េងច័ន្ទតារា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សារាចរណែនាំលេខ ០១៥ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលខេត្តកណ្តាល មន្ទីរសុខាភិបាល និងរដ្ឋបាលក្រុង-ស្រុកក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២១របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្សារភ្ជាប់ទៅនឹងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត ទីចាត់ការហិរញ្ញវត្ថុខេត្ត នាយករដ្ឋបាលហិរញ្ញវត្ថុក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមបានបន្តថា ក្នុងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ គឺរដ្ឋាភិបាលកម្ពុជាបានធ្វើការកំណែទម្រង់ សម្រេចបាន ៣ដំណាក់កាលរួចមកហើយ ពោលគឺដំណាក់កាលទី១ ផ្តោតទៅលើភាពទុកចិត្តបាននៃថវិកា ដំណាក់កាលទី២ គឺគណនេយ្យភាព ហិរញ្ញវត្ថុ និងដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទោនឹងគោលនយោបាយ ដែលទើបនឹងបញ្ចប់ក្នុងឆ្នាំ ២០២០ ប្រកបដោយវឌ្ឍនភាព បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងឈានទៅអនុវត្តដំណាក់កាលទី៤ទៀត គឺគណនេយ្យភាពសមិទ្ធកម្ម ដែលនឹងត្រូវដាក់ឲ្យដំណើរការនាពេលខាងមុខ។

ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍នានាដូចមានចែងក្នុងសារាចរណែនាំលេខ ០១៥នេះ សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២១ របស់ខ្លួន អោយមានប្រសិទ្ធភាព ធានាដល់ការអភិវឌ្ឍ និងលើកកម្ពស់ដល់ វិស័យរដ្ឋបាល សេដ្ឋកិច្ច សង្គមកិច្ច នៅមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានលើកទឹកចិត្តដល់រដ្ឋបាលក្រុង-ស្រុកនិងមន្ទីរសុខាភិបាលខេត្ត ត្រូវលើកឡើងជាបញ្ហាប្រឈមក៏ដូចជាចម្ងល់ផ្សេងៗ ដើម្បីទុកឲ្យមន្ត្រីជំនាញធ្វើការពន្យល់ និងបកស្រាយបំពេញបន្ថែម ដើម្បីទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ ធានាដល់ការអនុវត្តថវិការបស់រដ្ឋបាលខ្លួន ត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com