ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនចំនួន៣កញ្ចប់ ស្មើនឹង១២,២១ក្រាម

ខេត្តព្រះវិហារ ៖  ជនសង្ស័យដែលជាមេក្លោងយ៉ាងសកម្ម នៅក្នុងការចែកចាយថ្នាំញៀន ប្រចាំភូមិសាស្ត្រស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបបានជាបន្តបន្ទាប់ ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងហេតុការណ៍ឆ្មក់ចុះបង្ក្រាបនេះ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង កំលាំង៧នាក់ ដឹកនំាដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការ​មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៩ ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅវេលាម៉ោង១២.៥០នាទី ថ្ងៃទី២០ ខែតុលា ត្រង់ចំនុច​UT​M​(485257-1572311)ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំលាំងបានចុះបង្ក្រាបករណីចែកចាយ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ហម ណែត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុ​កជាំក្សាន្ត ខេត្តព្រះវិហារ ទី២ឈ្មោះ កន ចាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេ​ត្តព្រះវិហារ។

ដកហូតវត្ថុតាងបានរួមមាន៖ ១.ថ្នាំញៀន(ម៉ាទឹកកក)ចំនួន03កញ្ចប់ ទំងន់១២,២១ក្រាម ២.ទូរស័ព្ទដៃចំនួន២គ្រឿង ៣.ម៉ូតូម៉ាកExciter ពណ៍ទឹ​ក​ប៉ិច គ្មានស្លាកលេខចំនួន១គ្រឿង ៤.លុយខ្មែរចំនួន២៧០០០រៀល ៥.កាបូបដាក់លុយចំនួន១ រួមនឹងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនទៀ​ត​ ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់បន្ថែមថា ក្រោយពីបានស្តាប់ចំលើយបំភ្លឺរបស់ជនសង្ស័យឈ្មោះ ហម ណែត ថាថ្នាំញៀនទាំងបីកញ្ចប់ខា​ង​លើ ខ្លួនបានទិញពីឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងតំលៃចំនួន៣០០ដូល្លា ។ លោកបន្តថា រហូតដល់វេលាម៉ោង១៤,៥៩នាទី ថ្ងៃខែឆ្នាំដដែល កំលាំងសមត្ថកិច្ចជំនាញបានបន្តចុះប្រតិបត្តិការឆែកឆេរ និងឃាត់ខ្លួនឈ្មោះជិន រដ្ឋា ដោ​យធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា៖ លុយខ្មែរចំនួន៦០០០០០០រៀល(ប្រាំមួយលានរៀល) លុយដូល្លាចំនួន២១៥ដូល្លា ទូរស័ព្ទដៃ IphoneX (ព​ណ៍មា​ស​ខូចដោយជនសង្ស័យបានបោក នៅពេលសមត្ថកិច្ចកំពុងធ្វើការបង្រ្កាប)ចំនួន១គ្រឿង ត្រង់ចំនុច UTM(491081-1572043) ស្ថិតក្នុងភូមិឃុំខា​ង​លើ​ ។

ជាមួយគ្នានោះលោកអនុសេនីយ៍ឯក ជុន បូរ៉ាមេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកំលាំងជំនាញកងរាជអាវុធហត្ថស្រុកកំពុងកសាងសំណុំរឿង ដើម្បីធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធី ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com