ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្តល់ម៉ាស់ចំនួន២២០០០ ជូនដល់វិហារឥស្លាមនៅឃុំគរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែមករាឆ្នាំ២០២១ ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងក្នុងនាមប្រធានផ្នែកវប្បធម៌ និង សាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ស៊ាក ឡេង ប្រធានគណ:កម្មាធិការបក្សខេត្តត្បូងឃ្មុំបាននាំយកម៉ាស់ចំនួន២២០០០ ដែលជាអំណោយរបស់សមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជាសំរាប់ចែកជូនតំណាង វិហ៊ារឥស្លាមទាំង១១ភូមិ មណ្ឌលសុខ ភាព ប៉ុស្តិនគបាលនិងអនុវិទ្យាល័យចំនួន៣នៅ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកស្រីទៀតរ៉ទស់ និងលោកស្រី ម៉ាត់ អុីស្ម័គ្រតំណាងសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា លោក អ៊ី មុំាម៉ាស្ជិទទាំង១១ភូមិ ប្រធានមណ្ឌល សុខភាព យុវជន និងប្រជាពលរដ្ឋនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលស្រុក ត្បូងឃ្មុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានធ្វើការផ្តាំផ្ញើរដល់អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តការ ប្រុងប្រយ័ត្នបង្ការការពារជំងឺកូវីដ១៩ ឲ្យបានខ្ពស់ថែមទៀត ហើយក្នុងនោះបងប្អូនសាសនិកឥស្លាមត្រូវបន្តគោរព និង

ប្រកាន់ខ្ជាប់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងពិភពលោក ដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ នេះឆ្លងចូលសហគមន៍យើងបានជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាព និងសុខភាពអាយុជីវិតយើងទាំងអស់គ្នា។

ទន្ទឹមនោះ ឯកឧត្ដម ស៊ាក ឡេង ក៏បាន ធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប៉ូលីសប៉ុស្តិ៍ អំពីការពង្រឹងការយក ចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាជួនបងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរថែមទៀត និងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរក្សាសេចក្តីសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com