ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម ឆាយ វណ្ណា អញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍យុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្តាល។

នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ូត យូសុះ ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស ឯកឧត្តម យោប អះស្តារី ឯកឧត្តម ម៉ាត់ ហ្គោហ្វូត និងមានការចូលរួមពីថ្នាក់ដឹកនាំសាសនាឥស្លាមអ៉ីមាំខេត្តត្បូងឃ្មុំ លោកអុីមុំាស្រុកតំបែរ លោក អ៊ី មុំាស្រុក ក្រូចឆ្មារ លោកអ៊ីមុំាស្រុកត្បូងឃ្មុំ និងសមាជិកជាច្រើនរូប។

ឯកឧត្តម ឆាយ វណ្ណា បានមានមតិសំណេះសំណាលទៅកាន់ថ្នាក់ដឹកនាំសាសនាឥស្លាម អ៊ីមុំាខេត្ត ក្រុង ស្រុកដើម្បីជម្រាបជូនពីតួនាទីភារកិច្ចរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងត្រូវធ្វើកិច្ចសហការជាមួយគណបក្សនៅមូលដ្ឋាន និងផ្នែកពាក់ព័ន្ធដើម្បីធ្វើការងារជាមួយយុវជនក្នុងវិស័យវប្បធម៍និងសាសនា និងសិក្សាស្វែងយល់អំពីសតិអារម្មណ៍តម្រូវការ និងសំណូមពររបស់យុវជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សំដៅពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការគ្រប់គ្រង និងបញ្ចូលយុវជនជាសមាជិកគណបក្ស ដើម្បីគាំទ្រ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។

ពាក់ព័ន្ធស្ថានភាពCovid19 ទោះបីប្រទេសយើង ជំងឺCovid19 មានស្ថាន ភាពល្អប្រសើរហើយក្តី ក៏ ឯកឧត្ដម បានធ្វើការក្រើនរំលឹក ដល់ក្រុមការងារជំនួយ ការផ្នែកវប្បធម៌និងសាសនា អោយមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ក្នុងការបង្ការទប់ស្កាត់ការពារជំងឺឆ្លង Covid19 អោយបានល្អ និង ត្រូវរួមគ្នាបន្តអនុវត្តន៍ វិធានការបង្ការការពាររបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសុខភាព និងកុំអោយមានការឆ្លងជំងឺCovid19 ក្នុងសហគមន៍យើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com