រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ត្រូវនឹងថ្ងៃទី៣០ ខែមករានេះ ផ្នែកព័ត៌មាន និង បណ្តាញផ្សព្វផ្សាយសង្គមបានរៀបចំកិច្ចប្រជុំប្រចាំខែក្រោមការដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និង បណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
កិច្ចប្រជុំទាំងមូលបានលើកឡើងនូវរបៀបវារ:សំខាន់ៗ និង បូកសរុបរបាយការណ៏ប្រចាំខែផងដែរ។ គួរបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ គណនេយ្យហ្វេសបុករបស់គណបក្សប្រជាជនយុវជនថ្នាក់កណ្តាល ទទួលបានចំនួនអ្នកចុច “ Like”ជាង៥ម៉ឺននាក់ ដែលសម្រេចបានតាមផែនការក្នុងរយ:ពេល៣ខែ ។
ទន្ទឹមគ្នានោះដែរ ការផ្តល់ពត៌មានផ្សេងៗពីថ្នាក់ដឹកនាំនៃយុវជនថ្នាក់កណ្តាល ទៅកាន់សមាជិក សមាជិការរបស់ខ្លួនក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់សាធារណជន។ ក្នុងរយ:កាលកន្លងមកនេះ ការដកស្រង់សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូលក៏បានចែករំលែកផងដែរតាមរយ:ផេកគណបក្ស រួមទាំងការផ្សព្វផ្សាយវិដេអូខ្លីៗ ដែលបង្ហាញពីកាតព្វកិច្ចរបស់យុវជនយើងចំពោះប្រទេសជាតិ។
គេហទំព័ររបស់គណបក្សប្រជាជនមិនមែនផ្សព្វផ្សាយសម្រាប់តែសមាជិកសមាជិការបស់គណបក្សប៉ុណ្ណោះទេ តែសម្រាប់ចែកផ្សាយគ្រប់ព័ត៌មាននិងសកម្មភាពទាំងអស់ទៅកាន់មហាជន។