ខេត្តកំពង់ចាម៖ នារសៀលថ្ងៃច័ន្ទ ៤រោជ ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយ៍ និងផ្នែកលេខាធិការដ្ឋាន របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ត។ កិច្ចប្រជុំនោះ បានធ្វើការពិនិត្យ និងពិភាក្សាជាលើកចុងក្រោយ លើការងារកសាងផែនការយុទ្ធសាស្ត្រ រយៈពេល ៣ឆ្នាំ (២០២១-២០២៣) របស់ក្រុមការងារយុវជនគណបក្សខេត្ត។
ជាមួយគ្នានេះ ក្រុមការងារនឹងធ្វើការបើកវគ្គបណ្ដុះបណ្ដាលក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម ដែលទើបនឹងកសាងបាន ៧៨នាក់ ។ ក្រៅពីនេះ ក្រុមការងារក៏បានពិភាក្សាការងារពង្រឹងតួនាទី និងភារកិច្ចតាមផ្នែកជំនាញផងដែរ៕