រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅវិមាន៧មករា មានកិច្ចប្រជុំផ្នែកបណ្តុះបណ្តាល ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមានវត្តមានចូលរួមពី លោក អ៊ុម ហ៊ុយឈុនហេង សមាជិកក្រុមការងារយុវជនគណបក្សខណ្ឌមានជ័យ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមជំនួយការផ្នែកដើម្បីពិភាក្សាអំពីការត្រៀមរៀបចំទិសដៅបើកវគ្គអប់រំនយោបាយកម្រិតមូលដ្ឋានជូនយុវជន នៅគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ។