រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំអចិន្ត្រៃយ៍ និងប្រជុំបូកសរុបការងារឆ្នាំ ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១ ។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស បានមានមតិសំណេះសំណាល ដោយបានឡើងនូវការខិតខំប្រឹងប្រែងក្នុងការអនុវត្តការកសាងនិងពង្រឹយកម្លាំងយុវជន គណបក្ស និងការជួយគ្នាទៅវិញទៅមក ពេលជួបការលំបាក។ ឯកឧត្តមប្រធាន ក៏ជម្រាបជូនពីគោលបំណង នៃកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារឆ្នាំ ២០២០ , រចនាសម្ព័ន្ធអង្គការចាត់តាំងយុវជន និងពិភាក្សាលើតម្រូវការនិងបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញនូវសកម្មភាពអនុវត្តសម្រាប់ឆ្នាំ២០២១។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស បានកត់សម្គាល់ពីស្មារតីនៃការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុង នៃក្រុមការងារយុវជនគណបក្ស នាពេលកន្លងមក និងស្នើឲ្យបន្តជំរុញស្មារតីនេះបន្តទៀត ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ។