ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី ២២ តុលា ២០១៩ នៅវេលាម៉ោង ៥ៈ០០ នាទី មានករណីឃាតកម្មមួយបានកើតឡើងនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយស្ត្រីជាជនរងគ្រោះបានជិះម៉ូតូចេញទៅផ្សារដើម្បីទិញបន្លែស្លរ ខណៈនោះជនសង្ស័យក៏ធ្វើសកម្មភាពដោយយកកាំបិតតាំងតោកាប់ពីក្រោយជនរងគ្រោះរងរបួសធ្ងន់ តែជាអកុសលក៏បានដាច់ខ្យល់ស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចដែលក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នការខេត្ត សហការជាមួយកម្លាំងអធិការស្រុកសំរោង ប៉ូលីសប៉ុស្តិ៍ បានដុតដៃដុតជើងយ៉ាងខ្លាំងពីកងកម្លាំងរហូតដល់ម៉ោង ១៩ៈ៣០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនដៃដល់នៅចំនុច ដរស្វាយជ្រំ ស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចងង្វារ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ហឿង សុខុន អាយុ ៣៤ ឆ្នាំ ជាស្រីមេម៉ាយកូនពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនែកឯជនសង្ស័យមានឈ្មោះ សែន ហាក់ឡី ភេទប្រុ អាយុ ៣០ ឆ្នាំ រស់នៅភមិឃុំជាមួយគ្នា។
តាមចម្លើយដែលជនដៃដល់បានសារចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា ដោយសារតែស្ត្រីរងគ្រោះចេះតែឈរសំឡក់សម្លឹងទៅផ្ទះរបស់ខ្លួន ធ្វើឲ្យខ្លួនខឹង ហើយយកកាំបិតតាំងតោកាប់ពីក្រោយតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕