ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារតាមបន្ទាត់ព្រំដែន និងទីតាំងចត្តាឡីស័ក ដោយដាក់ចេញវិធានការយ៉ាងតឹងរឹងបំផុត ដើម្បីបន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលសហគមន៍ ខណៈវៀតណាមនៅតែបន្តផ្ទុះឆ្លងរាលដាល

(ត្បូងឃ្មុំ) ៖ អនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងវិធានការចាំបាច់ក្នុងការបន្តបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពីសំណាក់ប្រទេសជាប់ព្រំដែន។

បន្ទាប់ពីដាក់ចេញវិធានការ និងការអនុវត្តន៍ឲ្យកាន់តែប្រសិទ្ធភាព រយៈពេល១ថ្ងៃពេញ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលស្ថានភាព ក៍ដូចជាទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន នៅតាមច្រកទ្វារចំនួន០៥ទីតាំង រួមមានតំបន់X16ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈនៅខាងប្រទេសវៀតណាមកំពុងបន្តផ្ទុះឆ្លងរាលដាល ជំងឺដ៍កាចសាហាវនេះ។

មានប្រសាសន៍នៅតាមច្រកនីមួយៗ ឯកឧត្តមបណ្ឌិត អភិបាលខេត្ដ បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ១៩ មន្ត្រីប្រចាំការនៅតាមច្រកទ្វារទាំងអស់ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សកម្មភាពនៃការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេសការឆ្លងដែនខុសច្បាប់ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ជ៊ដោយឡែកអ្នកបើកបរដឹកទំនិញចេញចូលត្រូវគោរពតាមវិធានការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុលសម្លាប់មេរោគលើរថយន្តទំនិញឲ្យបានម៉ត់ចត់បំផុត។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំ២ចំនុចគោលដៅសំខាន់រួមនោះគឺ

១. មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឲ្យរួចជាស្រេចនូវមធ្យោបាយ សម្ភារៈ សម្រាប់បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កើតឡើងជាយថាហេតុ

២. អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំងសម្រាប់ធ្វើកន្លែងចត្តាឡីស័ក១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលឆ្លងដែនចូលមកខេត្តត្បូងឃ្មុំ និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើបញ្ហាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងត្រូវធ្វើការទប់ស្កាត់ឲ្យខាន់តែបាន ពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានក្រើនរំលឹកឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត មន្ទីរបានរៀបចំប៉ុស្តិ៍ មានសម្ភារៈ គ្រែ បន្ទប់ និងមន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង សម្រាប់ធ្វើចត្តាឡីស័ក ដើម្បីត្រួតពិនិត្យ បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com