រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ព្រមជាមួយគ្នានោះផងដែរ ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឲ្យមានកម្មវិធីប្រលងកាយសម្បទា ដែលជាការជម្រុញទឹកចិត្តកងកម្លាំងឲ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងគ្នា។
ជាក់ស្តែងនៅថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆ្នាំ២០២១ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូរឡាំពិក ប្រកបដោយភាពស្វាហាប់៕