រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកចាត់តាំង នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងឯកឧត្តម ជាអនុប្រធាន និងសមាជិក ផ្នែកចាត់តាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការផ្នែកចាត់តាំង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន ៥០ រូប នៅវិមាន៧មករា រាជធានីភ្នំពេញ ។