ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១នេះ ឯកឧត្តម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់នូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់យុវជនគណបក្សប្រជាជនកម្ពុជាទាំង១៥ឃុំ និងវិទ្យាល័យទាំង៨ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។