ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានរកឃើញចំណីអាហារគ្រឿងឧបភោគបរិភោគដែលហួសសុពលភាពនៅក្នុងផ្សារទឹកវិលត្រូវបានដកហូតយកទៅកំទេចភ្លាមៗ 

ខេត្តសៀមរាប៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានចុះត្រួតពិនិត្យចំណីម្ហូបអាហារដែលដាក់លក់នៅតូបនិងហាងលក់ទំនិញនៅផ្សារទឹកវិល ស​ង្កា​ត់ទឹកវិល ក្រុងសៀម​រាបខេត្តសៀមរាប។ ដោយបានចូលរួមសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធផងនោះ ។

លោក ព្រៅ ខេម រិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពលើចំ​ណី​ម្ហូបអាហារ នៅផ្សារទឹ​ក​វិល ស្ថិតនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោកបានរកឃើញ​នូ​វ​ទំនិញខូចគុណភាព ឬក៏ផុតកំណត់កាលបរិច្ឆទប្រើប្រាស់មួយចំនួនដែលបានដាក់តាំងលក់នៅក្នុងផ្សារនិងតាមតូបនោះ រួមមាន៖ ស្រាបៀរ ( bla​c​k​ cat) ចំនួន៤៩១,០៤០មីលីលីត ស្រាបៀរ (kingdom) ចំនួន២២៩,៦៨០មីលីលីត ទឹកផ្លែឈើចំនួន៥៥,៤៤០មីលីលីត ទឹកប៉មកំប៉ុងចំ​នួ​ន​២៣​,៧​៦​០​មី​លី​លីត ម្សៅរ៉ូសឌីចំនួ​ន០​៩​គី​ឡូក្រាម ទឹកក្រូចចម្រុះចំនួន៣០០០មីលីលីត កូកាចំនួន១៥,៨៤០មីលីលីត ទឹកក្រូចចំនយន១៥,000មីលីលីត សរុបចំនួន​ទាំ​ងអស់៨៤២,៧៦គីឡូក្រាម របស់ទាំងអស់នេះ គឺម្ចាស់ទំនិញបានយល់ព្រមធ្វើកំណត់ហេតុដកហូតយកទៅកំទេចចោលនៅនិងក​ន្លែ​ងផ្ទាល់តែម្តង  ។

បន្ទាប់មក មន្ត្រីកាំកុងត្រូល បានធ្វើការណែនាំត្រួតពិនិត្យរបស់បងប្អូនអាជីវករមួយចំនួនដែលបានលក់ដូរនៅទីនោះ ដើម្បីឲ្យចូលរួមសហការជា​មួយ​នឹ​ង​ការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដោយផ្តោតលើការយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាព​ប​ងប្អូនប្រជាពលរដ្ឋជាដើម ។ ក្រុមការងាររបស់​លោ​កនៅតែបន្តការយកចិត្តទុកដាក់និង​ចែ​ក​ចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវិចខ្ចប់ ការទុ​ក​ដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមា​ន​ការប្រុ​ង​ប្រយ័ត្នជាមុនទើបជាការប្រសើរនឹងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋ អ្ន​​កប្រើប្រាស់ និង សា​ធារណៈ​ជ​ន​​ទាំងអស់ សូមចូលរួមគ្នាទប់ស្កាត់ និង បញ្ឈប់ការប្រើ​ប្រាស់សារធាតុគីមីផងដែរ ។

លោក បានបញ្ជាក់ថា នេះគឺជាករណីចាំបាច់បំផុតសម្រាប់ក្រុមការងារជំនាញរបស់យើង ប្រសិនបើត្រូតពិនិត្យរួចហើយឃើញថា នៅក្នុងម្ហូបអាហារមា​ន​ការដាក់លាយនូវ​សា​រធាតុគីមីនិងរបស់ផុតកំណត់នោះដែលត្រូវបានហាមឃាត់ ខាងក្រុមការងារជំនា​ញ​​របស់លោកនឹងធ្វើការដកហូតយកទៅកំ​ទេ​ច​​​​​ចោលភ្លាមៗ ហើយយើងណែនាំគាត់នឹងធ្វើកិច្ចសន្យាមិនមានជាលើកទី២​ទៀ​ត​ឡើ​យ  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com