ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅភូមិ៤ សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ ស្នើសុំដល់ អាជ្ញាធរខេត្តព្រះសីហនុ ចុះវាស់វែងដីធ្លីឡើងវិញ ដោយសង្ស័យលោក ប៉ុន សារឿន កំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឆ្នាំ១៩៩៤ មិនប្រក្រតី

ខេត្តព្រះសីហនុ ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីជម្រាបជូនជាលើកទី៣ដល់ ឈ្មោះឡុច ឡូច, កៅ ហួរ, យឹម មុំ និងឈ្មោះ អេង វ៉ាន់ និងតិតយជនព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងតែស្នាក់នៅ ឬធ្វើការទាំងឡាយក្នុងទីតាំងនេះ ត្រូវរុះរើផ្ទះ និងសំណង់ផ្សេងៗ ព្រមទាំងរើឥវ៉ាន់ សម្ភារៈទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្លួនចេញឱ្យអស់ ព្រមទាំងចាកចេញពីដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ B20666 ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៩៤ ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ អោយបានមុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឬប្រសិនបើមានឯកសារផ្លូវច្បាប់ផ្សេងៗ សូមសហកូនបំណុល និងតតិយជនទាំងអស់ មកជួប អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដោយផ្ទាល់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ៈ០០នាទីព្រឹក នៅបន្ទប់អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា៖ ទីតាំងដីធ្លីនេះស្ថិតនៅក្នុងភូមិ៤ សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ គឺជាដីដែលមានជម្លោះរវាងលោក ប៉ុន សារឿន និងប្រជាជនជាច្រើនគ្រួសារ ដែលកំពុងស្នាក់នៅ និងអាស្រ័យផលជាយូរឆ្នាំណាស់មកហើយ។

ហេតុនេះហើយប្រជាជនជាង១០០គ្រួសារ មិនព្រមទទួលនូវលិខិតនេះឡើយ ដោយពួកគាត់បានដាក់ពាក្យស្នើសុំដល់ មន្ទីរដែនដី នគររូបនីយកម្មនិងសំណង់ ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ និងសាលាដំបូងខេត្តព្រះសីហនុ មេត្តាចុះវាស់វែងដីធ្លីដែលមានទំនាស់ខាងលើនេះឡើងវិញ ដោយសង្ស័យលោក ប៉ុន សារឿន អតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឆ្នាំ១៩៩៤ មិនប្រក្រតី មករំលោភបំពានយកដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com