រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗមួយចំនួន របស់យុវជនគណបក្សថ្នាក់កណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕