រាជធានីភ្នំពេញ ៖ នាថ្ងៃអាទិត្យ ១០ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅវិមាន៧ មករា លោកជំទាវ ដាំ ដារីនី សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានផ្នែកសិល្ប: និងកីឡា នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សេចក្តីសម្រេចទទួលស្គាល់ក្រុមជំនួយការ ៦៥រូប ផ្នែកសិល្ប: និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។