ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញធនធានទឹក អញ្ជើញចុះពិនិត្យជាប្រចាំ ចំពោះការបាក់ស្រុតដីច្រាំងទន្លេ ស្ថិតនៅខាងក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានបាក់ស្រុត នាពេលថ្មីៗកន្លងទៅនេះ ។
តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា នៅពេលថ្មីៗកន្លងទៅនេះ ច្រាំងទន្លេ ៣ចំ ណុច បានបាក់ស្រុតព្រមគ្នា ក្នុងនោះស្ថិតនៅភូមិតាមាង ឃុំកោះរកា និងឃុំកៀនជ្រៃ ក្នុងភូមិសាស្រ្តស្រុកកំពង់សៀមរួមទាំងនៅក្រោយសាលាសង្កាត់កំពង់ ចាម ក្នុងក្រុងកំពង់ចាម តែម្តង ។ ទន្ទឹមនឹងនេះដែរ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញខាងធនធានទឹក បានចុះពិនិត្យ និងតាមដានជាប្រចាំ រិះរកវិធានការដើម្បីទប់ស្កាត់ ចំពោះការបាក់ស្រុតដីច្រាំងទន្លេទាំងនេះផងដែរ ៕