ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពាំងល្វា ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ទូទៅ ការងាររបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១ និងជំនួយស្មារតីស្តីពីការងារអាទិភាពឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ឆ្នាំ២០២២ នៅស្នាក់ការបក្សឃុំពាំងល្វាក្រោមអធិបតីភាព ឯកឧត្តម លី សុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកឧត្តុង លោក សុខ សយ ប្រធានគណបក្សស្រុក និងឯកឧត្តម លោក អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំពាំងល្វា ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។