ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីបានប្រារព្ធ ពិធីប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០៦ គឺភូមិព្រៃបាំង ភូមិស៊ីធរលិច ភូមិស៊ីធរកើត ភូមិទួលពង្រ ភូមិម៉ែបាន ភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល និងលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋដែលជាម្ចាស់ដីចូលរួមចំនួន ៨០ នាក់ ។