ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ថ្នាក់កង អនុសេនាតូច កងអនុសេនាធំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ថ្នាក់កង អ​នុ​​សេនាតូច កងអនុសេ​នា​ធំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដោ​យ​មានការចូលរួមពីឯកឧត្តមឧត្តមសេ​នី​យ៍​ឯ​ក​ យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូ​មិ​ភា​គ​ទី​៣​ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ​សីហនុ និងមន្ត្រីគ្រប់ស្ថាប័ន នាយទាហាន នាយទា​ហា​ន​រ​ង​ និងពលទាហាន ប្រមាណជាង១៤០នាក់ ពិធីបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ​២​០១៩។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានធ្វើបទស្វា​គមន៍ និងអានផែ​ន​កា​រ​ហ្វឹកហ្វឺនឆ្នាំ២០១៩ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតចំ​ពោះ​វត្តមានដ៏ខ្ពង់ខ្ពស់ ដែលបានទទួលប​ដិ​ស​ណ្ឋា​រកិច្ចឯកឧត្តមឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើ​ង​គោ​ក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម គួច ចំរើន អភិបាលនៃ​គណៈអភិបាលខេត្តព្រះសីហនុ ដែលបានឆ្លៀតពេ​ល​ដ៏មមាញឹក នឹងមានតម្លៃដល់វិសេសវិសាល អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំ​ប៉​នយុទ្ធវិធីថ្មើរជើង របស់អង្​គភា​ពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុឆ្នាំ២០១៩។

ហើយ​ក្នុងនោះ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បាន​អាន​ ផែនកា​រ​ហ្វឹ​កហ្វឺនប្រចាំឆ្នាំ២០១៩ រ​ប​ស់មេបញ្ជាការកងទ័ពជើងគោក និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់បទបញ្ជាត្រួតពិនិត្យ ក្រើ​នរំលឹក ពីសំណាក់ឯកឧត្តមមេបញ្ជាការយោធ​ភូ​មិភាគ៣ ក្នុងការងារហ្វឹកហ្វឺនបំប៉ន ដែលនាយទាហាន នាយទាហានរង និ​ង​ពលទាហានគ្រប់បណ្ដាអង្គភាពចំណុះយោធភូមិភាគ។ ក្នុងនោះអង្គភា​ព​យើងខ្ញុំក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការក​សា​ង ធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ។ ហើយកន្លងមកតែងតែបើកវគ្គជាបន្​តប​ន្ទាប់ ដោយក្រោមការច​ង្អុ​ល​បង្ហាញរបស់ថ្នាក់លើតាមលំដាប់ថ្នាក់ ដូចជាហ្វឹកហ្វឺនពីថ្នាក់ បុគ្គលដល់ពួក ពីថ្នាក់ពួកដល់ក្រុម ពីថ្នាក់ក្រុមដល់​ក​ង​អ​នុសេ​នា​​​តូចកងអនុសេនាធំ និងពីថ្នាក់ វីរៈសេនាតូចផងដែរ។ ទន្ទឹមនឹងដំណើរការហ្វឹកហ្វឺននៅក្នុងអង្គភាពអង្គភាពយើងខ្ញុំ ក៏​បា​ន​ចាត់តាំងប​ញ្ជូ​ន​នាយទាហាន នាយទាហានរង និងពលទាហានដើម្បីទៅហ្វឹកហ្វឺនរៀនសូត្រតាមបណ្ដាលសាលាជំនាញទាំងក្នុង និ​ងក្រៅប្រទេសដើម្បីពង្រឹងពង្រីកចំ​ណេះ​ដឹងនិងសមត្ថភាពដើម្បីបំរើឲ្យប្រយោជន៍ មានប្រសិទ្ធភាពខ្ពស់ ។ ស្របពេលនឹងភា​រ​កិ​ច្ចហ្វឹកហ្វឺន បំប៉នប្រចាំឆ្នាំអង្គភាពបានយកចិត្តទុកដាក់ខ្ព​ស់​ក្នុងកិច្ចការកសាងអង្គភាពឲ្យបាន សមស្របទៅតាម ការបំ​ប៉​ន​យុទ្ធវិធីដល់យោធិនគ្រប់ៗរូប។

ក្នុ​ងនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើ ទៅ​ដ​ល់​នាយទាហាន នាយទា​ហា​នរង និងពលទាហាន ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធនវិធីថ្មើរជើង ហើយក្នុងនាមយើងជាទា​ហា​ន ត្រូវការពារជាតិមាតុភូមិរបស់យើង ដោ​យ​ក្រោ​​មការដឹកនាំដ៏ឈ្លាតវៃរបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះផងដែរឯកឧត្តមអភិបាល​ខេ​ត្តក៏បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល ជូ​នទៅដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

ហើយជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ​ភា​គ​ទី​៣​ ក៏បានមានមតិសំ​ណេះ​សំណាលនិងផ្ដាំផ្ញើទៅដល់ នាយទាហាន នាយទាហានរង និងពលទាហានក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំ​ប៉​នយុទ្ធនវិធីថ្មើរជើង ថ្នាក់កងអនុសេនាតូច ក​ង​អនុសេនាធំប្រចាំឆ្នាំ២០១៩ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បាន​មា​នប្រសាសន៍ថា ត្រូវពង្រឹងរបៀបរៀបរយដល់នាយទាហាន នាយទា​ហា​នរង និងពលទាហាន ដើម្បីបង្កើនការយល់ដឹងបន្ថែម​ទៀ​តព្រមទាំងកសាងបាននូវកងទ័ពមួយដែលមានគុណភាពនិងមានសមត្ថភាពក្នុងការបំ​ពេ​ញការងារបម្រើជូនជាតិមា​តុភូ​មិ​និងប្រជាពលរដ្ឋ។

ហើ​​យក្នុងនាមយើងជាកងទ័ព ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយត្រូវគោរពអោយបាននូវវិន័យរបស់កងទ័ពគោរពបទប​ញ្ជាឱ្យបានម៉ឺងម៉ាត់រប​ស់​ថ្នាក់លើដែលបានដាក់ចុះ។ ក្នុងនោះឯកឧត្តមក៏បានសូមអោយសិក្ខាកាម ទាំងអស់ត្រូវខិតខំយកចិ​ត្ត​​ទុកដាក់ហ្វឹកហ្វឺនរៀនសូត្រឱ្យបានខ្ជាប់ខ្ជួនស្ដា​ប់ការបង្រៀន ការពន្យល់បកស្រាយរបស់យោធាចារ្យឱ្យបានគ្រប់ពេលវេលា គោ​រពពេលវេលារៀនសូត្រគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលានិងវិន័យ ក្នុ​ង​នាមយើងជាកងទ័ពត្រូវពុះពារនិងជំនះរាល់ការលំ​បា​ក​ទាំងឡាយដើម្បីសម្រេចនូវលទ្ធផលរៀនសូត្រឱ្យបានល្អ។ ហើយត្រូវពង្រឹងសាមគ្គីភាពឯ​កភា​ព​ផ្ទៃក្នុងឲ្យបានទូលំទូលាយបំផុត ក្នុ​ងការស់នៅមានអនាម័យល្អទាំងកន្លែងសិក្សារៀនសូត្រកន្លែងហូបចុកគោរពសិទ្ធិគ្នាទៅវិញទៅមកនឹងរក្សាទ្រព្យ​ស​ម្បត្តិរបស់​អ​ង្គភាពឲ្យបានគង់វង្ស ។

ជាមួយគ្នានោះឯកឧត្តមគណៈអធិបតីក៏បានបញ្ជាក់បន្ថែមថា កងទ័ពទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍កម្រិតខ្ពស់មួយ​រ​យ​ភាគរយនៃចំនួនទ័ព​តា​មផែនការនិងបទបញ្ជាថ្នាក់លើនិងត្រៀមខ្លួនជានិច្ចក្នុងការទទួលបទបញ្ជារបស់ថ្នាក់លើក្នុងកា​រទ​ប់​​ស្កាត់និងវាយបំបាក់នៅរាល់ឧ​បា​យ​ក​ល​ញុះ​ញង់ បង្កអសន្តិសុខរបស់ឧទ្ទាមក្រៅច្បាប់ ត្រូវថែរក្សាសុខសន្តិភាពស្ថេរភាពន​យោ​បា​​យជូនជាតិ និងប្រជាពលរដ្ឋកសាងសេដ្ឋកិច្ច  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com