ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងគណៈកម្មការប្រយុទ្ធខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការអនុវត្តវិធានការចត្តាឡីស័ក តាមរយៈ video conference ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរីករាលដាលជាសាកលនៃវីរុសកូវីដ-១៩ ពិសេសការពង្រឹងវិធានការចាំបាច់នានានៅតាមច្រកចេញ-ចូល ដើម្បីទប់ស្កាត់ករណីនាំចូលវីរុសកូវីដ-១៩ មកកម្ពុជា ជាមួយនឹងការពង្រឹងសមត្ថភាពគ្រប់គ្រងរបស់មន្ត្រីពាក់ព័ន្ធ រួមនឹងការពង្រឹងការងារគ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុក និងការអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់នៅតាមមូលដ្ឋាននីមួយៗ៕