ខេត្តកណ្តាល៖ នារសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងកំពុងប្រចាំការ នៅតាមទីបញ្ជាការ តាមច្រកព្រំដែន នៃស្រុកកោះធំ ជាប់ព្រំដែនកម្ពុជា វៀតណាម ដើម្បីទប់ស្កាត់កុំឱ្យអោយមានការឆ្លងចូលដោយខុសច្បាប់ និងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវនៅពេលដែលមានប្រជាជនឆ្លងកាត់ព្រំដែនដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ៕