ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ចំនួន ១ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងប្រវែង ២០០០ម៉ែត្រនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពរ និងជាការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានបន្ថែមថា ផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ ទទឹង៥ម៉ែត្រនេះគឺជាគម្រោងប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០២០ និងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងការពារការចម្លងវីរុសកូវីដ ១៩ ក្នុងសហគមន៍ផងដែរ។