ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃច័ន្ទ ១១កើត ទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីធ្វើការណែនាំ និងដាក់វិធានការក្នុងការពិនិត្យស្រាវជ្រាវរកមុខសញ្ញាសង្ស័យ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នចំពោះសុខភាព និងរក្សាអនាម័យអោយបានញឹកញាប់ប្រើប្រាស់និងពាក់ម៉ាស់ការពារពេលចេញទៅក្រៅផ្ទះ និងបានស្នើរដល់មន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់និងចុះបំពេញភារកិច្ចតាមមូលដ្ឋានរៀងៗខ្លួនដែលបានចាត់តាំង ហើយត្រូវពិនិត្យនិងពង្រឹង កន្លែងធ្វើចត្តាឡីស័ក អោយមានសណ្ដាប់ធ្នាប់ល្អ ។