រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានដឹកនាំឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុកកោះធំ មន្ទីរអង្គភាពពាក់ព័ន្ធ និងដោយមានការអញ្ជើញចូលរួមដោយឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួម សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកណ្ដាល» នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។