រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ហេង ណន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម ការងារយុវជនគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ “ របាយការណ៌ស្តីពីសភាពការណ៌ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ” ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ស្ថិតក្នុងឱកាសនោះ ក៌មានសេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារនិងទិសដៅអនុវត្តរបស់គណៈកម្មាធិការត្រួតពិនិត្យ និងក្រុមការងារយុវជនគណបក្សក្រសួងផងដែរ៕