ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលទឹកថ្នាំសម្លាប់មេរោគ ចំនួន ២៥០កេស ពីសមាគមន៍អភិវឌ្ឍន៍ពាណិជ្ជកម្ម ជាំងស៊ី ប្រចាំនៅកម្ពុជា ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ការពារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោក WEI SIYU ប្រធានសមាគមន៍អភិវឌ្ឍន៍ពាណិជ្ជកម្ម ជាំងស៊ី និងសហការី គឺជាការនិយាយការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។