ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ ១០មុខ ពីសប្បុរសជនសម្រាប់បម្រើឱ្យវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ចំនួន ១០មុខពីសមាគមមិត្តភាពប្រជាជនចិន ជាំងស៊ូ នៅកម្ពុជា ក្នុងនោះសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៊ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ដែលបាននាំយកសម្ភារៈមួយចំនួនជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។

អំណោយរួមមាន៖ ១. ម៉ាសធម្មតាចំនួន ១,២០០,០០០ ម៉ាស, ២.ម៉ាស 3M ចំនួន ១០,០០០ម៉ាស, ៣. ម៉ាស KN95 ចំនួន ១០០,០០០ម៉ាស, ៤. របាំងមុខចំនួន ៣,០០០, ៥. ថ្នាំផ្តាសាយចំនួន ៤,០០០ប្រអប់, ៦. ម៉ាស៊ីនវាស់កំដៅចំនួន ៤០០គ្រឿង, ៧. អាល់កុលចំនួន ៣,០០០ដប, ៨.អាវពេទ្យចំនួន ២,០០០អា, វ៩. ទូរទស្សន៍វាស់កំដៅចំនួន ២គ្រឿង, ១០.ស្រោមដៃចំនួន ១,៥០០ គូ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះសមាគមមិត្តប្រជាជនចិនជាំងស៊ូនៅកម្ពុជា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ដែលបានចូលរួមឧបត្ថម្ភម៉ាស់ និងសម្ភារ:មួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បម្រើឱ្យការងារការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ សកម្មភាពនេះជាទឹកចិត្តមនុស្សធម៌របស់សប្បុរសជនសមាគមមិត្តភាពប្រជាជនចិន ជាំងស៊ូ នៅកម្ពុជា ដែលបានឧបត្ថម្ភសម្ភារ: បម្រើឱ្យការងារបង្ការ ទប់ស្កាត់ជំងឺ កូវីដ-១៩ ដល់រដ្ឋបាលខេត្តព្រះសីហនុ ។

ឯកឧត្តមក៏បានធ្វើការណែនាំឱ្យយកសម្ភារៈទាំងអស់នេះយកទៅចែកជូនមន្ត្រីដែលកំពុងនៅតាមគោលដៅ ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ និងធ្វើការបែងចែកម៉ាសទៅដល់ក្រុង ស្រុកក្នុងខេត្តព្រះ សីហនុឱ្យបានគ្រប់ក្រុង ស្រុកផងដែរ ។

ឯកឧត្តម អភិបាលខេត្តសង្ឃឹម និងជឿជាក់ថា និងមានបងប្អូនសប្បុរសជនរបស់យើងបន្តជួយ ឧបត្ថម្ភ គាំទ្រជាសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុជាបន្តទៀត ដើម្បីបម្រើឱ្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះ សីហនុទទួលបានជោគជ័យ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com