រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមពិធីបុណ្យគម្រប់ខួប៥ឆ្នាំ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាជាតិ ត្រូវជាឧត្តមស្វាមី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សូមវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អនុមោទនា នូវអានិសង្សនេះ និងបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។