ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធាការពារព្រំដែនគោកក្នុងភូមិសាស្រ្តខេត្តកំពត

ខេត្តកំពត ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ និងកងកម្លាំងយោធាវរៈសេនាតូចការពារព្រំដែនគោកលេខ២ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម និងដើម្បីពិនិត្យតាមដានសភាពការណ៍ទូទៅ នៅក្នុងភូមិសាស្ត្រព្រំដែននៃស្រុកកំពង់ត្រាចនោះផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងនៅក្នុងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច និងក៏មានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់ត្រាច ផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំង ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរ និងកត់សំគាល់វាយតម្លៃខ្ពស់ ចំពោះសភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពត។ ដែលលទ្ធផលទាំងនេះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា គឺផ្ដើមចេញពីការខិតខំយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់និងកងកម្លាំង ក៏ដូចអង្គភាពនីមួយៗ ស្របតាមបទបញ្ជាណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការពារជាតិដាក់ជូន។ ជាពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់និងមានសារៈសំខាន់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងស្ថានការណ៍ រួមគ្នាបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតសកលក្នុងពិភពលោកនិងក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន។ លទ្ធផលសម្រេចបានទាំងអស់នោះរួមមាន ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចដោះដូរចរាចរណ៍ទំនិញតាមព្រំដែន ពិសេសការងារទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាង រួមនឹងការបង្ក្រាបបទល្មើសនានាផងដែរ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានណែនាំផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយពីវិធានការចាំបាច់មួយចំនួនរបស់ក្រសួងសុខាភិបាល ជាពិសេស កងកម្លាំងត្រូវថែរក្សាសុខភាព របស់ខ្លួនឲ្យបានល្អ ដោយត្រូវប្រកាន់ខ្ជាប់ចូលរួមអនុវត្តន៍វិធានការ ការពារ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែនឲ្យបានជាប់ជាប្រចាំ គឺបីការពារ និង បីកុំ ដើម្បីសហគមន៍ ក៏ដូចជាអង្គភាពរបស់យើងគ្មានជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវអង្ករ គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់អង្គភាពកងកម្លាំង ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ឈរជើងតាមព្រំដែនចំនួន ១៣គោលដៅ ក្នុងមួយគោលដៅទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ ៥យួរ មី៥កេះ ទឹកសុទ្ធ៣០យួរ តង់ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ចំនួន០១ នឹងជូនថវិកាដល់កងកម្លាំងនគរបាលនឹងយោធាទាំងពីរអង្គភាពសរុបចំនួន១០៨នាក់ និងគ្រូពេទ្យ ៣នាក់ ក្នុងម្នាក់៥ម៉ឺនរៀល សរុបថវិកាអស់ចំនួន៥លាន៥៥ម៉ឺនរៀល។

ជាមួយឱកាសនោះដែរឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនថវិកាចំនួន៣០លានរៀល ដល់មន្ត្រីឃុំ ដែលបានស្នើសុំក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកាលពីពេលថ្មីៗកន្លងទៅនេះដើម្បីយកទៅកសាងផ្លូវនៅក្នុងមូលដ្ឋានឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចនេះផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com